ជីវិត ជាចន្លោះ ពីពេលកើត ដល់ ពេលស្លាប់ ឬ? ខែ សីហា 30, 2008
Posted by ចំងល់ជីវិត in ជីវិត.Tags: Add new tag, ជីវិត
add a comment
និយមន័យ “ ចន្លោះពីពេលកើត ដល់ ពេលស្លាប់” នៃជីវិត ពិតជាសាមញ្ញ និងសមហេតុ ផល (logic) ព្រមទាំងមានភាពប្រាកដនិយម (Pragmatism) ទៀតផង ប៉ុន្តែ អ្វីដែលថិត “ នៅចន្លោះ ពីពេលកើត ដល់ ពេលស្លាប់” គ្មានសាមញ្ញ ដូចនិយមន័យនោះទេ ព្រោះជីវិត ត្រូវការ ‘តំលៃជាគុណសម្បត្តិ ដែលជីវិតនោះមាន’, ‘តំលៃជាគុណសម្បត្តិ’នោះ ខ្ពស់ទាប អាស្រ័យលើជីវិតនោះ ហើយមិនប្រាកដថា ជិវិតអ្នកមានទ្រព្យ មាន’តំលៃជាគុណសម្បត្តិ’ ខ្ពស់ជាង អ្នកក្រទ្រព្យនោះទេ ឧទាហរ៖ តំលៃ នៃសត្វសេក គឺនៅ ត្រង់ចេះនិយាយត្រាប់ សំលេងមនុស្ស, តំលៃ នៃសត្វស្វា គឺចេះធាក់កង់ លេងសៀក, តំលៃ នៃសត្វឆ្កែ គឺចេះរាវ រកមីន ជាដើម…។ ទំរាំសត្វទាំងនោះ ទទួលបានតំលៃ ជាគុណសម្បត្តិ នៃជីវិតហ្នុង ពួកវាត្រូវហាត់រៀន ពី ម្ចាស់ពួកវា រៀងរាល់ថ្ងៃ។
ចុះតំលៃជាគុណសម្បត្តិ នៃជីវិតមនុស្សវិញ ថិតនៅត្រង់ណា? ទ្រព្យសម្បត្តិ ឬ? រូបសម្ផស្ស ឬ? ធ្វើនាហ្មឺន ឬ? ធ្វើនាយករដ្ឋមន្ត្រី ឬ? ធ្វើឧកញ្ញា ឬ? ចំណេះវិជ្ជាផ្ទាល់ខ្លួន ឬ?
សូមជួយ រួមចំណែកឆ្លើយ ដើម្បីចែករំលែកពត៌មាន និងបទពិសោធ របស់អ្នក!
បញ្ជាក់៖
-កំណើត ជាអ្វី? កំណើតជា ចំណុចផ្តើម នៃជីវិត
-សេចក្តីស្លាប់ ជាអ្វី? សេចក្តីស្លាប់ជា ចំណុចបញ្ចប់ នៃជីវិត
សាសនា មានតែចំណុចល្អ គ្មានចំណុចអាក្រក់ ឬ? ខែ សីហា 15, 2008
Posted by ចំងល់ជីវិត in ចំងល់, សាសនា.Tags: ចំងល់, សាសនា
1 comment so far
សាសនាមានកំណើត តាំងពីអង្កាល់មក?
តាមពួកប្រវត្តិវិទូ សកលលោក, ផែនដីកើតមកតាំងពី ៤.៥៤ កោដិឆ្នាំមុន, ចុះហេតុអ្វីសាសនា ទើបតែកើតមក មិនដល់ ៣០០០ ឆ្នាំផង, មេចបានសាសនាមិនកើតមក ដំណាលកំណើតផែនដី ទៅ?
សាសនាបានផ្តល់ផលអាក្រក់ និង ផលល្អអ្វីខ្លះ ដល់មនុស្សជាតិ?
ថ្វីបើផែនដីកើតមកតាំងពីរាប់កោដិឆ្នាំមកហើយមែន ប៉ុន្តែមានជីវិតទាំងឡាយ រស់រាន លើផែនដី បានចំនួន ១កោដិឆ្នាំប៉ុណ្ណោះ, រីឯជីវិតមនុស្សលើផែនដី ទើបតែកើតមាន បាន ចំនួន ប្រហែល ២០០០០០ ឆ្នាំ តាមភស្តុតាងស្រាវជ្រាវ ដែលពួកប្រវត្តិវិទូ បានរកឃើញ មនុស្សដើមដំបូង នៅទ្វីបអាហ្វ្រិក។
យូរណាស់ហើយ គ្មានសាសនាកើតមានទេ ស្រាប់តែប្រហែល ៣០០០ ឆ្នាំមុន បែរជាមានសាសនា កើតហូរហែរព្រោងព្រាតបន្តបន្ទាប់។ ហេតុភេទ (Causes) អ្វី នាំអោយកើតមានសាសនា ហើយវាកើតចេញមកពីប្រភពណា សំរាប់គោលដៅអ្វី ព្រោះថាអ្វីៗ សុទ្ធតែមានគោលដៅ របស់វា?
ខ្ញុំកើតមកជាខ្មែរ ពិតជាមានមោទភាពចឹងហើយ ដែលមានប្រាសាទអង្គរបវរ បង្ហាញជា សាក្សី ដល់ពិភពលោក ថាខ្មែរជាពូជពង្សបញ្ញាវន្ត ប៉ុន្តែមោទភាពធំធេងបំផុត ក្នុងអារម្មណ៍ របស់ខ្ញុំ ឯណោះវិញ គឺចំណេះដឹងដែលខ្ញុំបាទទួលពីតូច រហូតដល់បច្ចុប្បន្ន ដោយសារ ប៉ាម៉ាក់ខ្ញុំ បានតំរង់ផ្លូវខ្ញុំ កាលនៅតូច និងដោយសារកំហិតខំ របស់ខ្ញុំ ពេលធំដឹងក្តី ផង ដែរ។ មិនដល់ថ្នាក់បានទទួលសញ្ញាបត្របណ្ឌិតនោះទេ ប៉ុន្តែត្រឹមសញ្ញាបត្របរិញ្ញា ដែលខ្ញុំ បានទទួល ក៏អាចអោយខ្ញុំចេះវិភាគខុសត្រូវ លើមួយចំនួនធំ នៃបញ្ហា ព្រមទាំងបានចែក រំលែក ការវិភាគទាំងនោះ ជូនអ្នកអានខ្មែរគ្រប់រូប ចឹងដែរ។ ត្រង់ហ្នឹង ហើយ ដែលជីវិតខ្ញុំ មាន “ តំលៃ ជាគុណសម្បត្តិ” នោះ។ ខ្ញុំតែងតែឆ្ងល់, ហើយរាល់ចំងល់ ក៍បានរកឃើញថ្មី មួយដំណោះស្រាយ, រាល់ដំណោះស្រាយ ធ្វើអោយខ្ញុំឆ្លាត ឬយល់បញ្ហាជាងមុន ដោយ គ្មានស្រពិចស្រពិល ព្រមទាំងធ្វើអោយ ខ្ញុំជឿជាក់លើខ្លួនឯងបាន ១០០% ទៀតផង។ ហ្នុងហើយជា មួយនៃសុភមង្គល ក្នុងជីវិតនោះ។ ពេលជួបចំងល់ម្តងៗ ខ្ញុំតែង តែ រកអាន ឯកសារខ្មែរ ឬឯកសារបរទេស ដែលភាគច្រើន ជាភាសាអង់គ្លេស លើហ្គូហ្កល (Google) ហើយក៏មិនមែនជារឿងពិបាក រកអានឯកសារនោះដែរ ក្នុងសម័យបច្ចេកវិទ្យា កំពូល នេះ។ ចំងល់ “ សាសនា មានតែចំណុចល្អ គ្មានចំណុចអាក្រក់ ឬ?” ធ្វើអោយខ្ញុំរក មើល/អានមិនតិច ឯកសារ, ហើយទីបំផុត ខ្ញុំបានទំលុះអាថ៍កំបាំង នៃចំងល់នេះហើយៗ នៅតែរង់ចាំ ពេលវេលារៀបរាប់ ជូនអំណាន របស់អ្នកទាំងអស់គ្នា តែប៉ុណ្ណោះ។
ជាការពិត គ្មានអ្វី ល្អ ឬ ត្រឹមត្រូវឥតខ្ចោះ នោះទេ លើពិភពលោកយើងនេះ ទោះជាព្រះ ឬ អាទិទេព ដែលសាសនានីមួយៗ បានប្រឹងប្រឌិតឡើង តាមគម្ពីរសាសនារៀងៗខ្លួន ក៏ដោយ!
គម្ពីរសាសនា ជាទ្រឹស្តីទស្សនវិជ្ជាអរូបិយនិយម អប់រំមនុស្ស តាមអារម្មណ៍ និងជំនឿ ខ្វះហេតុផលជាក់ស្តែង ដែលផ្ទុយពី (ក្នុងនោះមានវិទ្យា សាស្រ្ត ជាដើម) ដែលអប់រំមនុស្ស តាមភាពប្រាកដនិយម។
ទ្រឹស្តីទស្សនវិជ្ជាអរូបិយនិយម និង ទ្រឹស្តីទស្សនវិជ្ជារូបិយនិយម ជាកំលាំងប្រទាញប្រទង់ គ្នា បង្កើតជា កំលាំងចលករ រួមចំណែកជំរុញ សង្គមមនុស្ស អោយរីកចំរើនទៅមុខ ម៉្លោះ ហើយ ទ្រឹស្តីទស្សនវិជ្ជាទាំងពីរនេះ នៅតែជាទ្រឹស្តីបំពេញគ្នា ទៅវិញទៅមក ខានមិនបាន ក្នុងជីវិត។
មើលផងដែរ៖
កុំតូចចិត្តស្ងួន … ព្រោះកូនមាសថ្លៃ ក៏មិនមែនកូនគាត់ ខែ សីហា 14, 2008
Posted by ចំងល់ជីវិត in កំណាព្យ.Tags: កំណាព្យ
add a comment
(កំណាព្យកំសាន្តអារម្មណ៍ តាមលំនាំរឿងបរទេស បើតែងជាចំរៀង ប្រហែលជា ពិរោះ)
កូន៖ ម៉ាក់អើយៗម៉ាក់ កូនតូចចិត្តណាស់ ម៉ាក់ដឹងហើយនៅ ប៉ានាំកូនទៅ
ក្រុងកំពង់សោម ទៅដល់កោះរ៉ុង កូនក្មេងច្រើនណាស់ មានទាំងមនុស្សចាស់
មកទទួលប៉ា។
កូនរីករាយក្រៃ មានក្មេងប្រុសស្រី ស្រករកូនណា លេងដេញប្រលែង
កូនដួលត្រូវកែង រមែងប្រាប់ប៉ា តែគ្មានវាចា ប៉ាបែរប្រាប់ថា
រាប់អានគ្នាទៅ។
ម៉ាក់៖ តូចចិត្តអីស្ងួន បើមានក្មេងច្រើន រីករាយសប្បាយ ប្រលែងក្អាកក្អាយ
មានអ្វីនឹងស្មើ សុខភាពប្រសើរ ស្រលះមុខមាត់ ថ្ងៃក្រោយទៅទៀត
ណាពៅមាសស្ងួន។
កូន៖ មិនមែនទេម៉ាក់ រឿងវាបញ្ច្រាស ប៉ាប្រាប់កូនថា កូនកុំទោម្នេញ
ព្រោះក្មេងទាំងអស់ នៅលើកោះនេះ ជាកូនរបស់ប៉ា ជាប្អូនកូនដែរ កូនកុំប្រកែ
រាប់អានគ្នាណា។
កូនប៉ាច្រើនម្លឹង បានអីប៉ានឹង ស្រលាញ់កូនទៀត, ម៉ាក់៖ ចឹងមែនឬកូន
កុំតូចចិត្តស្ងួន ម៉ាក់ប្រាប់កូនត្រង់ អោយអស់សង្ស័យ ព្រោះកូនមាសថ្លៃ
ក៏មិនមែនជា កូនប៉ាកូនដែរ។
កូន៖ ពិតមែនឬម៉ាក់ កូនឈប់បញ្ជាក់ ព្រោះដឹងសេចក្តី ថាក្មេងទាំងអស់
នៅលើកោះនោះ មិនជាប្អូនកូន, ចាប់ពីឥឡូវ កូនលែងច្រណែន
នឹងគេទៀតហើយ។
ពុទ្ធទំនាយ, ឥន្ទទំនាយ, … ឬ មនុស្សទំនាយ ? ខែ សីហា 14, 2008
Posted by ចំងល់ជីវិត in ចំងល់, សាសនា.Tags: ចំងល់, សាសនា
1 comment so far
កាល ១០ ឆ្នាំមុន (ក្រោយរដ្ឋប្រហារ ថ្ងៃ ៥-៦ កក្កដា ១៩៩៧ រៀបចំដោយហ៊ុន សែន), ប៉ាម៉ាក់ខ្ញុំ បាននិទានប្រាប់ខ្ញុំថា កាលសម័យសាធារណរដ្ឋខ្មែរ (សម័យលន់ នល់ ១៩៧០- ១៩៧៥) គាត់បានដឹងពីពុទ្ធទំនាយ ដែលត្រូវបានផ្សព្វផ្សាយ លើក្រដាសចែកគ្នាកត់, រីឯ ក្រដាសនោះ ជាអក្សរដៃរៀបរាប់ដំបូងថា បានមកពីមួយផ្លែដូង បណ្តែតលើទន្លេ ដោយ អ្នកសច្ចាំងនៅឯណាណោះ មិនដឹងទេ។ អត្ថន័យនៃក្រដាសនោះថា នឹងមានកើតកល្យុគ សង្គ្រាម នៅប្រទេសខ្មែរ, នឹងមានផ្ទះឥតមនុស្សនៅ មានផ្លូវឥតមនុស្សដើរ… ឃ្លោកលិច អំបែងអណ្តែត ចឹងទៅ។ ឃើញថា ក្រដាសដែលជាពុទ្ធទំនាយនោះ ពិតជាប៉ិនទស្សទាយ និងត្រូវមែន ព្រោះក្រោយមក មានពួកកុំមុយនិស្តយៀកកុង/យួនខាងជើង វាយចូល ប្រទេសខ្មែរ នៅឆ្នាំ ១៩៧០-១៩៧៥ ដោយសំលាប់ប្រជាពលរដ្ឋខ្មែរ គ្មានត្រាប្រណី ទាំងកូនក្មេងក្នុងអង្រឹង ក៏ពួកវាមិនទុក, ចូលដល់សម័យប៉ុលពត ១៩៧៥-១៩៧៩, ដល់ សម័យយួនកាន់កាប់ប្រទេសខ្មែរ ១៩៧៩-១៩៩០ ក៏សំលាប់ប្រជាពលរដ្ឋខ្មែរមិនតិច ដោយចោទប្រជាពលរដ្ឋខ្មែរទាំងនោះថា ជាទាហានប៉ុលពត ជាទាហានសេរីកា ឬ ត្រូវ កែនទៅចលនា “ ក៥” កាប់ឆ្ការព្រៃ លើចំការមីន ជាដើម។
ប៉ុន្មានឆ្នាំនេះ ស្រាប់តែឮទៀតហើយ មានពុទ្ធទំនាយថា ប្រទេសខ្មែរនឹងអញ្ជេះអញ្ចុះ ជា ពាក្យចចាមអារាម ដូចជាមិនស្រួលសោះ ប៉ុន្តែគ្មានបានឃើញក្រដាសអ្វី ដូចកាលសម័យ សាធារណរដ្ឋខ្មែរ (សម័យលន់ នល់ ១៩៧០-១៩៧៥) ដែលប៉ាម៉ាក់ខ្ញុំបានរៀបរាប់នោះទេ
ខ្ញុំចេះតែឆ្ងល់ថា ហេតុមេចបានជា ចេះតែឮមានពុទ្ធទំនាយចឹង, វាមានប្រភពពីណាមក? ឬមួយ សង្គមខ្មែរ ត្រូវជំនឿពុទ្ធសាសនាគ្របដណ្តប់ ជ្រុលពេក, ឬអ្នកដឹកនាំរដ្ឋាភិបាល ប្រើប្រាស់ពុទ្ធសាសនា តាមប្រព័ន្ធផ្សព្វផ្សាយពត៌មាន ជាមធ្យោបាយ សំរាប់អូសទាញ សភាពការ តំរូវតាមបំណង របស់ពួកគេ? ព្រោះអ្វីៗទាំងអស់ សុទ្ធតែមាន ហេតុ និង ផល របស់វា ដូចដែលលោកគ្រូទស្សនវិជ្ជា របស់ខ្ញុំ ធ្លាប់បាននិយាយ!
ប៉ាម៉ាក់ខ្ញុំ សុទ្ធសឹងជាបញ្ញាវន្ត បានរៀនសូត្រច្រើន, បានតាមដាមទៀងទាត់ គ្រប់តែ សភាពការជាតិ និងអន្តរជាតិ ម៉្លោះហើយពួកគាត់ ក៏ជាឃ្លាំងចំណេះ សំរាប់កូនៗចឹងដែរ។ គាត់ទាំងអស់គ្នា ទៅវត្តបុណ្យទានតាមទំលាប់ ប៉ុន្តែមិននៅតែក្នុងវត្ត ឬនៅផ្ទះ រហូតដល់ ថ្នាក់មូសខាំមិនទះនោះទេ។ កាលជាង ១០ ឆ្នាំមុន ដែលពួកខ្ញុំមិនទាន់ពេញវ័យនៅឡើយ, ពួកគាត់បានប្រាប់ថា ក៏មានឥន្ទទំនាយ សរសេរជាក្រដាស ស្រដៀងពុទ្ធទំនាយ ចឹងដែរ ដែលសំដៅអ្នកកាន់សាសនាព្រហ្មញ្ញ (សាសនាប្រើប្រាស់ អាគមអូមអាម) ប៉ុន្តែឥន្ទទំនាយ គ្មានឥទ្ធិពលខ្លាំងក្នុងសង្គមខ្មែរ ម៉្លោះហើយប្រជាពលរដ្ឋខ្មែរ មិនចាប់អារម្មណ៍ឥន្ទទំនាយ ពេកទេ។
ដល់តែឆ្ងល់ច្រើន អាថ៍កំបាំងក៏ត្រូវធ្លាយចេញខ្លះមក ធ្វើខ្ញុំនឹកគិតថា ប្រភពពុទ្ធទំនាយ ឬ ឥន្ទទំនាយ ចេញពីពួកមនុស្ស កំពូលវិភាគព្រឹត្តិការ ចេះប្រមែប្រមូលព្រឹត្តិការ ជាតិ និង អន្តរជាតិ ដែលពួកគេបានតាមដានរាល់ថ្ងៃ បច្ចុប្បន្នភាព(actualities)។ ពួកគេពិតជា បញ្ញាវន្ត យល់ច្បាស់អំពីពុទ្ធសាសនា, អំពីព្រហ្មញ្ញសាសនា និងអំពីនយោបាយវិវត្ត របស់ ប្រទេស ទើបពួកគេអាចសរសេរ ក្រដាសតែប៉ុន្មានឃ្លា ប៉ុន្តែធ្វើអោយភ្លូកសង្គមទាំងមូល។ ខ្ញុំមានអារម្មណ៍ កោតសរសើរពួកគេ ប៉ុន្តែបែរជាឆ្ងល់ មេចសង្គមមិនរិះរកវិធីការពារ ឬ វិធី កែលំអសភាពការ បើគេដឹងមុនថា សភាពការអាចនឹងកើតឡើងបែបនោះ តាមពុទ្ធទំនាយ ឬ ឥន្ទទំនាយ ហើយនោះ? ឬមួយ ប្រទេសខ្មែរយើង គ្មានគ្រប់គ្រាន់បញ្ញាវន្ត សំរាប់ការងារ ទាំងនោះ? ឬមួយ ពុទ្ធសាសនា ជាអាវុធ ធ្វើអោយកូនខ្មែរ លែងមានសេរីភាពក្នុងការគិត ធ្វើតាមតែបណ្តៅព្រះ គ្រប់តែជំហាន សុខចិត្តទទួលតាមផលកម្ម ដោយគ្មានគំនិត ឬគ្មាន សិទ្ធិកែប្រែផលកម្ម ទាំងនោះ? កូនខ្មែរ ចេះរស់ក្នុងភាពប្រាកដនិយម (Pragmatism) ផ្អែក លើហេតុ និង ផល ហើយ ឬនៅ ដើម្បីដោះស្រាយគ្រប់បញ្ហា? ឬមួយ កូនខ្មែរ ចាំតែទទួល ព្រឹត្តិការ(បន់ស្រន់ទឺកភ្លៀង, ការរំលោភដីធ្លីពីអ្នកមានអំណាច, តុលាការពុករលួយ, គ្មាន ច្បាប់ប្រឆាំងអំពើពុករលួយ, … ជាដើម) ប៉ុន្តែមិនប្រតិកម្ម ទៅព្រឹត្តិការទាំងនោះ?
ចុះសំណាង ជាអ្វី? ត្រឹមត្រូវណាស់ សំណាង ជាសុភមង្គល ប៉ុន្តែត្រូវដឹងថា “ សំណាង មិនបានមក ដោយអង្គុយស្ងៀម ឥតកំរើក ចាំតែចង្អុលជប់ នោះទេ ហើយវាក៏មិនបានមក ដោយគ្មានបញ្ចេញសកម្មភាពអ្វីនោះដែរ ប៉ុន្តែសំណាងបានមក ពីសកម្មភាពប៉ិនប្រសប់ ឥតឈប់ឈរ ឬ ដោយការអនុវត្តសិទ្ធិពេញទំហឹង របស់សាម៉ីខ្លួន ក្នុងសង្គម ដែលប្រកាន់ លទ្ធិប្រជាធិបតេយ្យពហុបក្ស ពិតប្រាកដ“ ។
ពុទ្ធទំនាយ, ឥន្ទទំនាយ ជាទំនាយ តាមសាសនា, ចុះមនុស្សទំនាយវិញ ជាទំនាយតាមអ្វី? ចំងល់ និង ដំណោះស្រាយ ចេះតែបន្តកន្ទុយគ្នា, ទីបំផុតទើបដឹងថា មានតែមនុស្សលោក ដែលជាសភាវៈមានបញ្ញា លើសអ្វីទាំងអស់ ក្នុងលោកនេះ។
តាមចំណេះដឹង ដែលខ្ញុំបានសិក្សាពីតូចរហូតដល់មហាវិទ្យាល័យ និងពីសង្គមរស់នៅប្រចាំថ្ងៃ ខ្ញុំបានដឹងប្រាកដថា “ អ្វីៗទាំងអស់លើលោក កើតចេញមក និងវិវត្ត សុទ្ធតែមានហេតុភេទ និង ហេតុផល (Causes & Effects) របស់វា។ ដោយហេតុហ្នឹងហើយ គ្រប់តែអ្វីដែលខ្ញុំបានឃើញ និង បានដឹងឮ, ខ្ញុំតែងតែផ្អែកលើ ហេតុ និង ផល របស់វា ដើម្បីស្វែងយល់បញ្ហា
ហេតុមេចមាន ពុទ្ធទំនាយ, ឥន្ទទំនាយ, … ឬ មនុស្សទំនាយ ? អ្នកជឿលើមួយណា?
អ្នកជឿថា មាន ព្រាយ ឬ? ខែ សីហា 11, 2008
Posted by ចំងល់ជីវិត in ចំងល់, ព្រាយ.Tags: ចំងល់, ព្រាយ
11 comments
ថ្ងៃមួយ បុណ្យដាក់បិណ្ឌភ្ជុំ ខ្ញុំបានជូនយាយខ្ញុំ ចូលព្រះវិហារវត្ត ក៏អង្គុយស្តាប់លោក ទេសនា (មិនដឹងត្រង់វគ្គណាទេ ប៉ុន្តែ ឮទេសនាថា មនុស្សដែលមានបាបច្រើនពេក ត្រូវ ឆ្លងកាត់ ៥០ ជាតិ ហើយ មួយជាតិៗ កើតមកហូរហែរ ជាស្អីៗ មិនដឹងទេ… គួរអោយព្រឺ ខ្លួន មិនទាំងហ៊ានមើលគំនូរលើជញ្ជាំងព្រះវិហារផង។ ដល់ចប់ ចេញពីព្រះវិហារវត្ត ដូច ស្រឡះមុខមាត់ ប៉ុន្តែពេលដើរមកផ្ទះ មិនហ៊ានដើរមើលលើ ឬ ដើរមើលត្រង់ទេ ព្រោះខ្លាច ជាន់សត្វតូចតាច ឬ ស្រមោចវារលើផ្លូវ វាបាប។ ចូលដល់ផ្ទះ ទើបឃើញអារម្មណ៍ ធូរ ស្បើយខ្លះ ប៉ុន្តែទំរាំធូរស្បើយស្រួលបួល ទាល់តែ ២ ថ្ងៃក្រោយ។ និយាយត្រង់ មិនដែល ទៅវត្តស្តាប់ទេសនាទេ មានតែទៅលេង ឬ ទៅញ៉ាំម្ហូបវត្ត តែប៉ុណ្ណោះ។ តាំងពីនោះមក បើមានចាស់ទុំបបួលទៅជាមួយគាត់ ចូលស្តាប់លោកទេសនា ខ្ញុំបៃបៃ (bye bye) ឆ្លើយថា មិងចង់ស្តាប់ទេសនាទេ (ព្រោះខ្ញុំអាយុមិនទាន់ ពេញវ័យផង ទៅធ្វើដូចចាស់ទុំអាយុ ៦០ ៧០ មេចទៅកើត) ប៉ុន្តែភ្ជុំបិណ្ឌរាល់ឆ្នាំ ខ្ញុំតែងតែទៅដាក់មិនដែលខាន ចង្ហាន់ ដើម្បីឧទ្ទិស ដល់វិញ្ញាណខន្ធ អ្នកដែលបានលាចាកលោកនេះ ព្រោះគ្មានវិធីណាទៀត អាចឧទ្ទិសបាន ដល់វិញ្ញាណខន្ធអ្នកទាំងនោះ។
ក្រោយមក បានទៅរៀននៅសាលា ACE អូស្រ្តាលី ភ្នំពេញ បានស្គាល់ពួកម៉ាកជនជាតិ ហ្វីលីពីន ម្នាក់។ បុណ្យគ្រិស្តម៉ើស (Christmas)ឆ្នាំនោះ ពួកយើង ៤ នាក់ ទៅលេងទីក្រុង ព្រៃនគរ, ប្រទេសយួន បាននាំគ្នាចូលព្រះវិហារកាតូលិក មើលពិធីបុណ្យ គេទាំង ៣ ចេះ ធម៌ជីចឺសគ្រិស្ត (Jesus Christ)។ លើជញ្ជាំងជុំវិញខាងក្នុងព្រះវិហារ ឃើញគូររូបមនុស្ស ដុសស្នែង មុខមាត់គួរខ្លាច, ពួកម៉ាកខ្ញុំប្រាប់ថា រូបទាំងនោះសុទ្ធជា ព្រាយ ប្រេត ផ្ចាញ់ព្រះ ។ មិនសូវខ្លាចដូចកាលទៅស្តាប់លោកទេសនាទេ ព្រោះ ខ្ញុំធំបន្តិច ហើយស្គាល់ខុសត្រូវ ចេះវិភាគជាង កាលណោះ។
តមក ខ្ញុំបានមើលភាពយន្តរឿងព្រាយជញ្ជាក់ឈាម Dragula គួរអោយខ្លាចមែន ប៉ុន្តែ នៅតែចង់មើល ហើយមើល ច្រើនភាពយន្តព្រាយអសុរកាយ របស់អាមេរិកាំង, យូរទៅ ដូចធម្មតាគួរអោយចង់ដឹងទៀតផង។
ស្រាប់តែពីរបីឆ្នាំ ក្រោយមក តាំពីឆ្នាំ ២០០២ រៀងមក, ខ្ញុំបានឮកាសែតផ្សាយថា មានគ្រូ អាប ធ្មប់ នៅកំពង់ឆ្នាំង ត្រូវគេលួចកាប់សំលាប់ នឹងពូថៅ, នៅកំពង់ស្ពឺ ក៏មានចោទថា អាប រួចសំលាប់, នៅ ពោធិសាត់ ក៍ឮស្រដៀងគ្នា។ ទាំងនេះកាន់តែធ្វើអោយខ្ញុំឆ្ងល់ថា មានចឹងដែរ ឫ ?
អ្វីដែលខ្ញុំបានប្រទះ បានធ្វើអោយខ្ញុំឆ្ងល់ រហូតដល់បច្ចុប្បន្ន ថា ពិតជាមានព្រាយ អាប ដូចដំណាល ឬ អត់ ? បើខ្ញុំមិនដែលបានឃើញ ឬបានជួបផ្ទាល់ ព្រាយ អាប ផងនោះ ហើយ ក៏មិនចង់ឃើញ មិនចង់ជួបផ្ទាល់ ឬជួបប្រយោល ដែរ។
ដល់តែសួរ លោកគ្រូផ្នែកទស្សនវិជ្ជា, គាត់ឆ្លើយមកវិញឆ្កុយ ហ្មង ៖ ” បើគ្មានព្រះ ក៏គ្មានព្រាយ, បើគ្មានយាយ ក៏គ្មានតា, បើគ្មានអត្មា(និយម) ក៏គ្មានសមូហភាព “ , ” អ្វីៗលើលោក សុទ្ធតែមានគូ ប៉ុន្តែជាគូបញ្ច្រាស “ ។ ខ្ញុំគ្មានយល់អីបន្តិច ព្រោះគាត់ គ្មានពន្យល់អ្វីសោះជាពន្លឺ បែរជាទុកអោយខ្ញុំវិភាគ ឃ្លាដែលគាត់បាននិយាយ។
ទាល់តែក្រោយមក ខ្ញុំបានរៀន បានស្គាល់មិត្តភក្តិច្រើន ប្រលូកការងារសង្គម/អង្គការខ្លះ បានឃើញព្រឹត្តិការខ្លះកើតឡើងក្នុងសង្គម ជាពិសេស មុន និង ក្រោយពេលបោះឆ្នោត ឆ្នាំ ២០០៨ នេះ ទើបដឹង ចឹងតើ ដែល លោកគ្រូទស្សនវិជ្ជា ចង់និយាយនោះ គឺ អ្វីៗទាំងអស់ កើតចេញមក សុទ្ធសឹងមាន ហេតុ និង ផល (Causes & Effects) របស់វា, គ្មានអ្វី ដែលអាថ៍កំបាំង នោះទេ។
ខ្ញុំរីករាយណាស់គ្មានអ្វីប្រៀបបានក្នុងជីវិត ព្រោះដឹងថា ខ្ញុំកាន់តែឆ្លាតហើយ ៗ ចេះវិភាគ និង មានជំហរច្បាស់លាស់គ្មានស្ទាក់ស្ទើរ ដើម្បី សំរេចអ្វីដែលខុស សំរេចអ្វីដែលត្រូវ ក្នុងសង្គម និង ក្នុងជីវិត ដូចមនុស្សពេញវ័យគ្រប់រូប ដែលចេះវិភាគបញ្ហា ចឹងដែរ។
ក្រោយមកទើបដឹងថា ចំលើយលោកគ្រូទស្សនវិជ្ជា របស់ខ្ញុំ មិនមែនឆ្កុយទេ ព្រោះគាត់ បានលើកឡើង អោយវិភាគ តាមលំដាប់ ៖ សាសនា (បើគ្មានព្រះ ក៏គ្មានព្រាយដែរ), បន្ទាប់មក មនុស្សចំពោះមុខ (បើគ្មានយាយ ក៏គ្មានតាដែរ), ចុងក្រោយ សង្គមមនុស្ស (បើគ្មានអត្មានិយម ក៏គ្មានសមូហភាពដែរ), ឃើញថាអស្ចារ្យ របស់គាត់មែន។ ប៉ុន្តែ ទំរាំឯងយល់, រាប់ឆ្នាំ!
សូស្តី ពិភពលោក! ខែ សីហា 11, 2008
Posted by ចំងល់ជីវិត in គ្មាន ចំណាត់ក្រុម.2 comments
Welcome to WordPress.com. This is your first post. Edit or delete it and start blogging!